កំពូលតារាចម្រៀងស្រីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា កាន់តែមានភាពល្បីល្បាញឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងទទួលការគាំទ្រពីសំណាក់បងប្អូនខ្មែរជាច្រើន ដោយសារតែទេពកោសល្យសិល្បៈចម្រៀងរបស់នាង។ តាមរយៈការចូលប្រឡូូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរួចមក កេរ្តិ៍ឈ្មោះរបស់តារារូបនេះនៅតែបន្ត មិនថមថយបន្តិចសោះ។
តែបើទោះជាទទួលភាពជោគជ័យក្នុងវិស័យនេះយ៉ាងណាក្ដី ក៏តារារូបនេះហាក់ដូចជានៅតែមានការខំប្រឹងប្រែងរកចំណូលតាមរយៈរបរផ្សេងៗ ដូចជា ការលក់ជើងមាន់ជ្រក់ជាដើម។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះ ថែមទាំងបានបើកមុខរបរតាមអនឡាញថ្មីមួយទៀត គឺលក់ស្បែកជើងប៉ាតា។ ក្នុងនោះផងដែលនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ អ្នកនាង បានធ្វើការលើកទឹកចិត្តចំពោះក្មួយស្រីរបស់ខ្លួនជាកាដូម៉ូតូ Scoopy ២០១៨ តម្លៃរាប់ពាន់ដុល្លា ដែលទើបតែបញ្ចប់ការប្រឡងឌីប្ល៊ូមនៅថ្ងៃនេះ។ ជាពិសេសក្នុងនាមជាម្តាយមីងអ្នកនាង ពេជ្រ សោភា បាននិយាយថា៖ នេះជាថ្ងៃចុងក្រោយនៃការប្រលងហើយ ជាប់រឺធ្លាក់អត់បញ្ហាទេ ពៅមាសខំអស់ពីចិត្តហើយមីងដឹង I love you so much ៕
